កាសែត AS របស់អេស្ប៉ាញ ឲ្យដឹងថា កិច្ចសន្យាថ្មីដែល Barca បានដាក់សំណើរដើម្បីឲ្យ Messi បន្ត «បំរើ» ឲ្យខ្លួន គឺប្រាក់បៀវត្សពី ៣៣ លាន ទៅ ៣៨,៥ លានដុល្លារ ក្នុង១ឆ្នាំ ។ ប៉ុន្តែ កំពូលកីឡាកររូបនេះ ក៏ដូចជាតំណាងរបស់ខ្លួន ក៏ជាឪពុកផងនោះ លោក Jorge ពុំពេញចិត្តនឹងសំណើរនេះទេ ។
កិច្ចសន្យារវាងភាគីទាំងពីរ នឹងអស់សពុលភាពនៅខែមិថុនា ២០១៨ ។ តាម «ច្បាប់ Webster» កំពូលកីឡាករបាល់ទាត់សញ្ជាតិអាហ្សង់ទីនរូបនេះ អាចទិញពេលវេលាដែលនៅសេសសល់ ក្នុងកិច្ចសន្យាជាមួយទឹកប្រាក់ស្មើនឹងបៀវត្សរ៍១ឆ្នាំរបស់គាត់ នៅ Barca សំរាប់ការចាកចេញនៅរដូវរំហើយ ២០១៧ ។
ប៉ុន្តែ AS ជឿថា Messi នឹងពុំប្រើ «ច្បាប់ Webster» ទេ ដោយនឹងបន្តកិច្ចចរចារថែមទៀតជាមួយ Barca ។
រដូវការលនេះ Messi ចាត់បញ្ចូលទីបាន ៥១ គ្រាប់ ច្រើនជាងរដូវកាលមុន ១០ គ្រាប់ ៕



No comments:
Post a Comment