Breaking

Monday, May 22, 2017

មិននឹកស្មានដល់ថា អ្នកនាង សឿ សុធារ៉ា ទម្លាយរឿងរបស់ នាយ កុយ អញ្ចឹងសោះ ដោយសារតែរឿងរបស់ នាងឃ្មឹប

វាពិតជារឿងមិននឹកស្មានដល់ថាអ្នកនាង សឿ សុធា​រ៉ា ហ៊ាននិយាយរឿងរបស់នាយកុយអញ្ចឹងសោះ ហើយបើគាត់មិននិយាយក៏គ្មាននរណម្នាក់ដឹងរឿងនេះឡើយ ហើយវាក៏ជាពេលវេលាមួយយូរដែរហើយដែរ ហើយអ្វីដែលគាត់ទម្លាយប្រាប់នោះគឺ ក្រោយពី​​នាយ​កុយ បានទទួលយក នាង​ឃ្មឹ​ប មកធ្វើជា​អ្នកកំប្លែង​នៅក្នុង​ក្រុម​របស់លោកវិញ។





ហើយមិនត្រឹមតែប៉ុណ្ណោះវាហាក់បីដូច​កាត់​យក​ទឹកប្រាក់​ផ្ទាល់ខ្លួនរបស់លោក​ឱ្យ​នាង​ឃ្មឹ​បអញ្ចឹង ព្រោះអី
នេះជាការថែមសមាជិកចូលក្រុម។ ទង្វើរដ៏ល្អ​របស់ នាយ​កុយ នេះហើយទើបធ្វើឱ្យ​មហាជនទូទៅមានការកោតសរសើរ​រូបលោកគ្រប់ៗគ្នា។


ជួនពេលជាមួយគ្នានេះដែរ អ្នកនាង សឿ សុធា​រ៉ា ក៏បានទម្លាញរឿងពិតរបស់​រូបនាងថា នាង​ក៏ធ្លាប់​ត្រូវបាន នាយ​ កុយ​នេះហើយក៏ធ្លាប់ផ្តល់​លុយកាក់​កាលពី​គ្រួសាររបស់​នាង​នៅ​ក្រីក្រដែរ ។​


ហើយកាលពីពេល​ថ្មីៗ​នេះ អ្នកនាងសឿ សុធា​រ៉ា បាន​សរសេរ​សារ​ដែលមាន​អត្ថន័យ​ថា​« ខ្ញុំ​គោរព​ពូ​កុយ​ខ្លាំងណាស់ ព្រោះ​គាត់​ជួយ​ដល់​ជន​ទាល់​ឱកាស ​ខ្ញុំនៅ​ចាំ​មិន​ភ្លេច​ទេ កាលពី​មង្គលការ​បងស្រី​ខ្ញុំ​ពីរ​នាក់កន្លង​យូរហើយ ​គាត់​ និង ​បង​ភឿន​ហៅ​គ្រ​ត ​មកជួយ​ច្រៀង​កាត់សក់​ និង ​ជួយ​ទាំង​ភ្លេងសម័យ​ដោយ​មិន​គិត​ប្រាក់​ ព្រោះគ្រួសារ​ខ្ញុំ​ក្រ​ខ្លាំងណាស់នាពេលនោះ ពូ កុយ បានឱ្យ​លុយ​គ្រួសារ​ខ្ញុំ 500 បាត ​កាលណោះ​ខ្ញុំ​ឡើង​ច្រៀង​បទ «​ផ្កា​បើក​ស្រទាប់​» ខ្ញុំ​មិន​ភ្លេចគុណ​ពួកគាត់​ទាំងពីរ​ទេ »​។


គ្រាន់តែសារដ៏មានអត្ថន័យមួយ​នេះ​ បានធ្វើឱ្យ​មហាជន​​សរសើរ​ពី​ទឹកចិត្ត​របស់​តារា​កំប្លែង​ភ្នែក​តូច​​នេះកាន់តែស៊ីជំរៅ ហើយគ្មាននរណម្នាក់ដឹងឡើយថាគាត់មានចិត្តអាណិតគេបែបនេះ ហើយមួយវិញទៀតបានធ្វើឲ្យមហាជនទូទៅរឹតតែរំភើបថែមទៀតផង ដោយសារតារាកំប្លែង​រូបនេះមាន​ចិត្ត​ទូលាយ​ទទួលយក ​អ្នកនាងឃ្មឹ​ប ធ្វើជា​តារា​កំប្លែង​នៅក្នុង​ក្រុម​របស់លោកវិញដោយមិនរុញរាឡើយ។​


ជាចុងក្រោយសូមជូនពូកុយឲ្យទទួលបានប្រជាប្រិយបន្ថែមទៀតជាមួយក្រុមដ៏ល្អមួយនេះ ហើយជឿជាក់១០០ភាគរយថាមនុស្សល្អបែបនេះ នឹងទទួលផលមិនចេះអស់ទៅថ្ងៃអនាគត ព្រមជាមួយសុខភាពល្អផងដែរ៕


ប្រភព៖ postkomsan

No comments:

Post a Comment

Adbox