Breaking

Sunday, May 21, 2017

Floyd មាន​ទ្រព្យ​សម្បត្តិ ៦៥០​លាន​ដុល្លារ​ ចុះ McGregor វិញ?

Conor McGregor ត្រូវគេស្គាល់ថាជាអ្នកវាយ UFC មានតម្លៃខ្លួនខ្ពស់បំផុតមួយ ហើយក៏ជាអ្នកវាយ UFC តែម្នាក់គត់ មានឈ្មោះក្នុងទស្សនាវដ្ដី Forbes ជាមួយនឹងបុគ្គលល្បីឈ្មោះទាំង១០០រូប ដែលរកចំណូលបានច្រើនជាងគេនៅក្នុងពិភពលោក។



ខណៈគូប្រជែងរបស់គេ Floyd Mayweather រហស្សនាមថា The Money មានទ្រព្យសម្បត្តិប្រមាណ ៦៥០លានដុល្លារ McGregor វិញត្រូវគេប៉ាន់ស្មានថាមានទ្រព្យប្រមាណ ២២លានដុល្លារអាមេរិក។ ចំណូលទាំងនោះគឺ ១៨លានបានមកពីការប្រកួត ហើយ ៤លានផ្សេងទៀតគឺ បានមកពី ការផ្សាយពាណិជ្ជកម្ម។
កីឡាករសញ្ជាតិអៀរឡង់មានកុងត្រាជាមួយក្រុមហ៊ុនធំៗមួយចំនួនដូចជា Reebok, Bud Light, Monster Energy, Volvo និង Dethrone Royalty ក្នុងនោះរូបគេមានភូមិគ្រឹះតម្លៃ២លានដុល្លារអាមេរិកនៅប្រទេសកំណើត និងជាម្ចាស់រថយន្តស៊េរីទំនើបចំនួន៨គ្រឿងដូចជា BMW i8, Cadillac Escalade និង Mercedes ជាដើម៕
Image may contain: 2 people, people sitting
Image may contain: house, sky, outdoor and nature
Image may contain: 1 person, carប្រភព៖ news.sabay

No comments:

Post a Comment

Adbox