Breaking

Sunday, May 21, 2017

ប្តីប្រពន្ធ១គូសម្រេចចិត្តចាកចោលទីក្រុង នាំគ្នាមក «ភ្លក់រសជាតិជីវិត» ក្នុងព្រៃធម្មជាតិអស់រយៈពេល៧ឆ្នាំ

មនុស្ស​ភាគច្រើន​តែង​គិតថា ជីវិត​ដែល​គ្មាន​បច្ចេកវិទ្យា​ទំនើប​នោះ គឺជា​ជីវិត​ដ៏​លំបាក​ដែល​មិនអាច​នឹកស្មាន​ដល់ តែ​សម្រាប់​នាង Mariam Lancewood បែរជា​គិត​ផ្ទុយ​ពីនេះ​ទៅវិញ ។




នាង Miriam អាយុ ៣៣ ឆ្នាំ ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ហូ​ឡង់​បាន​ចំណាយពេល​ជាង ៧ ឆ្នាំ​រស់នៅ​ក្នុងព្រៃ​នៃ​ប្រទេស New Zealand ជាមួយនឹង​ស្វាមី Peter អាយុ ៦៣ ឆ្នាំ ។ ពួកគេ​រស់នៅ​ដោយ​គ្មាន​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប គ្មាន​អគ្គិសនី គឺ​រស់នៅ ៧ ឆ្នាំ​ក្នុងព្រៃ​ដោយ​ធម្មជាតិ​សុទ្ធសាធ ។ នាង Miriam បាន​បញ្ជាក់ដែរថា ពួកគេ​ធ្វើបែបនេះ​ព្រោះ​ពួកគេ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ធម្មជាតិ មិនមែន​ត្រឹមតែ​សង្កេត​វា​បែប​ធម្មតា​នោះទេ ហើយ​ដំបូង​ពួកគេ​គ្រាន់តែ​ចង់​សាក​ថា តើ​ខ្លួនឯង​អាចមាន​ជីវិត​រស់​ទេ បើ​គ្មាន​បច្ចេកវិទ្យា​ត្រឹម​មួយឆ្នាំ តែ​ក្រោយមក​ទើប​ពួកគេ​បានដឹងថា ជីវិត​គ្មាន​បច្ចេកវិទ្យា​គឺ​ល្អប្រសើរ​ជាង​ជីវិត​ទំនើប​សព្វថ្ងៃ​ច្រើនណាស់ ។​

Image may contain: 1 person, smiling, standing, mountain, sky, outdoor and natureImage may contain: 1 person, smiling, standing and outdoor​គួរ​បញ្ជាក់ដែរថា រឿងរ៉ាវ​ជិវិត​អ្នក​ទាំងពីរ​ត្រូវបាន​មហាជន​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​សៀវភៅ​ដែល​ពួកគេ​ចងក្រង​ដោយ​ខ្លួនឯង​ពាក់ព័ន្ធ​នឹង​ជីវិត​នៅក្នុង​ព្រៃ​ក៏​លក់​ចេញ​បាន​ច្រើន​ផងដែរ ៕ រិទ្ធី (​ប្រភព ៖ ឌា​យ​លី​ម៉ែ​ល​)
Image may contain: 2 people, people standing, sky, tree, ocean, cloud, outdoor and natureImage may contain: one or more people, people standing, tree, grass, sky, child, outdoor and natureImage may contain: 2 people, people smiling, people standing, tree, outdoor and natureImage may contain: 1 person, standing, text and outdoor

ប្រភព៖pmhotnews

No comments:

Post a Comment

Adbox