តាមទំព័រ Facebook ផ្លូវការរបស់អង្គការ WCS ដែលបានចេញផ្សាយនៅរសៀល ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ នេះ បានបង្ហាញថា ក្នុងសប្តាហ៍នេះ កូនសត្វខ្សឹបមួយក្បាល បានញាស់ទៀតហើយ ដែលសត្វប្រភេទនេះ វាស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះ ជិតផុតពូជទៅហើយ នៅលើពិភពលោកយើងនេះ ដែលមានចំនួនមិនដល់ ៨០០ ក្បាលផង ។

ហើយប្រទេសកម្ពុជា គឺជាប្រទេសដ៏សំខាន់មួយ នៅលើសកលលោកដើម្បីអភិរក្សសត្វខ្សឹបកុំឱ្យបាត់បង់ ។ តាមរយៈការសិក្សានៅក្នុងឆ្នាំ ២០១២ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ East Anglia បានរកឃើញថា មានសត្វខ្សឹបនៅក្នុងប្រទេសកម្ពុជាប្រមាណជា ៤៣២ ក្បាលកំពុងរស់នៅ ៕ សុថាត់ ដកស្រង់ពី ប្រជាប្រិយ




No comments:
Post a Comment