តារាចម្រៀងលោក ឆាយ វិរៈយុទ្ធ បានចូលរោងជ័យហើយ ជាមួយកូនថៅកែរោងម៉ាស៊ីនត្រូវល្បីឈ្មោះក្នុងខេត្តកំពង់ចាមល្ងាចមិញ ដោយអ្នកទាំងពីរបានសិក្សាចិត្តគ្នារហូតជាង៧ឆ្នាំទើបសម្រេចចិត្តចូលរោងជ័យនៅថ្ងៃ ម្សិលមិញនេះ។ តើដឹងថា ពួកគេជួបគ្នាពេលណា ដោយសារអ្វី?
អាពាហ៍ពិពាហ៍របស់លោកបានធ្វើឡើងនៅគេហដ្ឋានខាងស្រី ស្ថិត ក្នុង ភូមិ ស្គុន ឃុំ សូរ្យពិន ស្រុង ជើងព្រៃ ខេត្ត កំពង់ចាម។ គ្រួសារខាងស្រីត្រូវបានគេដឹងថា គឺជាអ្នកជំនួញខាងស្រូវអង្ករ ដែលមានរោងម៉ាស៊ីនកិនត្រូវមួយឈ្មោះ រោងម៉ាស៊ីនកិនត្រូវហាក់សែ។
តាមការបញ្ជាក់ពី ឆាយ វីរៈយុទ្ធ លោកបានស្គាល់ ភរិយារបស់ខ្លួនតាមរយៈបងប្រុសបង្កើតរបស់លោកដែលត្រូវជាមិត្តភ័ក្ដិ បងប្រុសបង្កើតភរិយារបស់លោក ដែលកាលណោះ គឺគ្រាដែលគ្រួសារទាំង២ទៅញ៉ាំ អាហារជាមួយគ្នា។
ដោយមាននិស្ស័យនឹងគ្នាផង ផ្សំនឹងភរិយារបស់លោកមាន ទេពកោសល្យខាងសរសេរបទចម្រៀងផងនោះ ពួកលោកក៏បន្តទំនាក់ទំនង ហើយសិក្សាចិត្តគ្នាតែម្ដងទៅ។ ក្រោយមានទំនាក់ទំនងជាមួយគ្នានោះ សាមីខ្លួន ឆាយ វីរៈយុទ្ធ ប្រាប់ថា ភរិយារបស់លោកក៏ធ្លាប់បានសរសេរបទចម្រៀងឲ្យលោកច្រៀងបានប្រហែល១០បទផងដែរ។
ដោយសារតែទាំងអស់គ្នាសុទ្ធតែមាននិស្ស័យនឹងសិល្បៈ ក្រោយពីរៀបការរួច លោក ឆាយ វីរៈយុទ្ធ ប្រាប់ថា នឹងនៅតែបន្តការងារសិល្បៈរបស់ខ្លួនដដែល ហើយភរិយារបស់លោកក៏គាំទ្រ និងបន្តជួយ និពន្ធបទចម្រៀងឲ្យច្រៀងថែមទៀត។
អាពាហ៍ពិពាហ៍របស់លោកយប់មិញនេះ បានអញ្ជើញភ្ញៀវប្រហែលជិត២០០តុ ក្នុងនោះអ្នកសិល្បៈមានប្រហែល២០ទៅ៣០តុ។ ម្ចាស់បទ “នឹកដូចគ្នា”រូបនេះបញ្ជាក់ថា លោកមិនមានគ្រោងមកកាត់ចំណងដៃនៅភ្នំពេញឡើយ

ប្រភព៖ Sabaynews

No comments:
Post a Comment