Breaking

Wednesday, May 24, 2017

បុរសទាំង១០ដែលមិនគួរឲ្យជឿថាមានពិត

នៅលើផែនដីនេះមានមនុស្សមួយចំនួនដែលខុសប្លែកពីមនុស្សទូទៅ។ តួយ៉ាងបុរសទាំង១០ខាងក្រោមនេះ​មានលក្ខណៈរូបរាងកាយដែលស្ទើរមិនគួរឲ្យជឿ ហើយក្នុងនោះអ្នកខ្លះល្បីព្រោះភាពខ្លាំងរបស់ខ្លួន ខ្លះល្បីព្រោះភាពខ្សោយរបស់ខ្លួន និងខ្លះល្បីព្រោះជម្រើសនៃជីវិតរបស់ខ្លួន។ ទាំងនេះជាបុរសទាំង១០ដែលស្ទើរមិនគួរឲ្យជឿថាមានពិត។



10. លោក Yu Zhenhuan (បុរសមានរោមច្រើនបំផុតនៅលើផែនដី) ជាបុរសជនជាតិចិនដែល៩៦%នៃខ្លួនប្រាណគឺសុទ្ធតែរោម ដោយសារតែរូបរាងនេះលោកជួបការលំបាកជាច្រើននៅក្នុងជីវិត។



9. លោក Tom Staniford (បុរសដែលគ្មានខ្លាញ់) ជាតិខ្លាញ់ក្នុងខ្លួនរបស់បុរសជនជាតិអង់គ្លេសនេះគឺ០%



8. លោក Sultan Kosen (បុរសខ្ពស់បំផុតនៅលើផែនដី) បុរសជនជាតិតួគីនេះមានកំពស់រហូតដល់ 8ft 3in



7. លោក Chandra Bahadur Dangi (បុរសដែលទាបបំផុតនៅលើផែនដី) បុរសជនជាតិនេប៉ាល់នេះមានកំពស់ត្រឹមតែ៥៤.៦សង់ទីម៉ែតប៉ុណ្ណោះ



6. លោក Francisco Domingo Joaquim (បុរសដែលមានមាត់ធំបំផុត)



5. លោក Carlos “Halfy” Rodriguez (បុរសដែលមានក្បាលត្រឹមតែពាក់កណ្តាល) នេះបណ្តាលមកពីគ្រោះថ្នាក់រថយន្តដែលតម្រូវឲ្យគ្រូពេទ្យកាត់ខួរក្បាលរបស់លោកចេញខ្លះដើម្បីជួយសង្រ្គោះលោក



4. លោក Michel Lotito (បុរសដែលអាចបរិភោគគ្រប់យ៉ាងដូចជាដែក កែវ និងកៅស៊ូជាដើម)



3. លោក Gary Turner (បុរសដែលមានស្បែកយឺតបំផុត)



2. លោក Sajad Gharibi (បុរសជនជាតិអ៊ីរ៉ង់នេះមានរាងកាយសុទ្ធតែឆ្អឹងនិងសាច់ដុំដ៏រឹងមាំ  ដែលមិនងាយមាននរណាហ៊ានជាមួយគាត់ឡើយ)



  1. លោក Amoo Hadji (បុរសដែលកខ្វក់ជាងគេបំផុតលើផែនដី) គាត់មិនបានងូតទឹកមក៦០ឆ្នាំហើយ គាត់រស់នៅក្នុងភូមិមួយនៃប្រទេសអ៊ីរ៉ង់ ដោយយកផ្នូរខ្មោចជាកន្លែងដេក។

ប្រភព៖ Wonderslist

No comments:

Post a Comment

Adbox